របាយការណ៍ត្រីមាសទី៣


របាយការណ៍
ស្តីពី
សកម្មភាពរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង
ក្នុងត្រីមាសទី៣​ ឆ្នាំ២០១១


១.ភាពជោគជ័យរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង

                   -   បានទទួលមន្រ្តីអង្គភាពគាំទ្រការគ្រប់គ្រង​ និងអភិបាលកិច្ច របស់កម្មវិធីសហប្រជាជាតិប្រចាំ នៅកម្ពុជា និងក្រសួងមហាផ្ទៃ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១១ ដែលមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំ និងសមាជិកគណៈកមា្មធិការប្រតិបត្តិសមាគម​ អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ  មន្ត្រី​កម្មវិធីសហប្រជាជាតិប្រចាំនៅកម្ពុជា លេខាសមាគម និងមន្ត្រីកសាងសមត្ថភាពស្ថាប័ន​សរុបចំនួន១៣​នាក់ ស្រ្តី០១នាក់។ កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពី៖ ១. អាណត្តិ ការរីកចម្រើន និងបញ្ហាប្រឈមរបស់ សមាគម ២.ការអនុវត្តល្អ និងការផ្លាស់ប្តូរបទពិសោធន៍អំពីអភិបាលកិច្ចមូលដ្ឋាន ៣.សមត្ថភាពក្នុងការផ្តល់ សេវាដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិកសមាគម ៤.មេរៀនបទពិសោធន៍ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុង ការរៀបចំផែនការ ការអនុវត្ត និងត្រួតពិនិត្យតាមដានរបស់ក្រុមប្រឹក្សាឃុំ សង្កាត់។ក្នុងកិច្ចប្រជុំនោះសមាគម បានបង្ហាញពីសកម្មភាពរីកចម្រើន និងបង្ហាញពីការអនុវត្តគម្រោងលើកកម្ពស់ការអភិវឌ្ឍសហ​គមន៍ និង​អភិបាលកិច្ចមូលដ្ឋានក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ គណៈប្រតិភូបានគូសបញ្ជាក់ថា៖ ការសិក្សាស្វែង​យល់ពីសមាគមនាពេលនេះ ជាគំនិតផ្តួចផ្តើមពីលទ្ធភាពដែលកម្មវិធីសហប្រជាជាតិប្រចាំកម្ពុជាជួយដល់​សមាគមក្រុមប្រឹក្សាឃុំ សង្កាត់

               -   បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសមាគម កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១១ នៅសាលប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ជនបទខេត្ត ដែលមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំសមាគម សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម លេខា និង មន្ត្រីកសាងសមត្ថភាពស្ថាប័ន សរុបចំនួន១២នាក់ ស្ត្រី០១នាក់ និងចំណាយថវិកាសមាគមចំនួន ៧៩១.៩៤០ រៀល ។ កិច្ចប្រជុំនេះមានគោលបំណង៖ ១. ផ្សព្វ ផ្សាយពីរបាយការណ៍រីកចម្រើនរបស់សមាគម និងគម្រោងលើកកម្ពស់ការអភិវឌ្ឍសហ​គមន៍ និង​អភិបាលកិច្ច​មូលដ្ឋានក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ២. ផ្សព្វផ្សាយពីរបាយការណ៍ហិរញ្ញវត្ថុរបស់សមាគម និងគម្រោង​លើក​កម្ពស់​ការអភិវឌ្ឍសហ​គមន៍ និង​អភិបាលកិច្ច​មូលដ្ឋានក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ៣.​អនុម័តថវិកា លម្អិត ដើម្បីរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុក ៤.ជម្រុញការផ្សព្វផ្សាយ ពីការធ្វើ​ឯកសណ្ឋានការងារ និងសញ្ញាស័ក្កិសម្រាប់សម្គាល់​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ៥. ថវិកាប្រតិបត្តិការរបស់គម្រោងលើក​កម្ពស់​ការអភិវឌ្ឍសហ​គមន៍ និង​អភិបាលកិច្ច​មូលដ្ឋាន និងការធ្វើលទ្ធកម្មសម្ភារៈការិយាល័យ ។

               -   បានទទួលប្រតិភូរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកំពត មកទស្សនកិច្ចសិក្សាផ្លាស់ប្តូរ បទពិសោធន៍ នាថ្ងៃទី១៧-២០ ខែកក្កដា ឆ្នាំ២០១១ ដែលមានសមាសភាពចំនួន២៣រូប ស្ត្រី០៦រូប ។ ដំណើរទស្សនកិច្ចនេះមានបំណង៖ ១.ជួបជាមួយសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង ដោយបង្ហាញពី រចនាសម្ព័ន្ធរបស់សមាគម ភាពរីកចម្រើនរបស់សមាគម និងការអនុវត្តគម្រោងលើក​កម្ពស់​ការអភិវឌ្ឍសហ​គមន៍ និង​អភិបាលកិច្ច​មូលដ្ឋានក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា និង២.ជួបជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប ដែលជាឃុំជាប់ពានរង្វាន់ឆ្នើមក្នុងកម្មវិធីពានរង្វាន់ឃុំ សង្កាត់។

               -   បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកថ្មបាំង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១​ នៅសាលាស្រុកថ្មបាំង ដែលមានសមាសភាពចូលរួមចំនួន៥៤នាក់ ក្នុងនោះស្រ្តី០៨នាក់ ។ វេទិកា​នេះ​ធ្វើ​ឡើងក្រោម​ការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគម​អាជ្ញាធរ​មូលដ្ឋាន​នៃប្រទេស​ហូឡង់​ដោយចំណាយថវិកាចំនួន $518.50 ក្នុងគោល​បំណង៖ ១. ផ្សព្វផ្សាយពី​សកម្មភាពរីកចម្រើនប្រចាំ​ត្រីមាសទី២ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈបទឧទ្ទេសនាម​របស់វាគ្មិន ៣.ពិនិត្យ​បញ្ហា​ប្រឈមឆ្នាំ​២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ក្រុមប្រឹក្សាឃុំ ដើម្បី​ស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែ​មានភាពជឿជាក់ បង្កើន​នូវសាមគ្គី​ភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាម​ទារ​គុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើកកម្ពស់​ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ច​មូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅស្រុកថ្មបាំងបានលើកបញ្ហាប្រឈមចំនួន១៤ ហើយត្រូវបានវាគ្មិន និងការិយាល័យជំនាញ ជុំវិញសាលាស្រុកដោះស្រាយ លើសពីនេះអាជ្ញាធរស្រុកបានទទួលយកបញ្ហាប្រឈម​ទាំងនេះ និងដាក់​ចូល​ក្នុង​របៀបវារៈក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុកថ្មបាំង។

               -   បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកបូទុមសាគរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១​នៅសាលាស្រុកបូទុមសាគរ ដែលមានសមាសភាពចូលរួមចំនួន៤២នាក់ ក្នុងនោះស្រ្តី​០៨នាក់ ។ វេទិកានេះធ្វើ​ឡើងក្រោម​ការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគម​អាជ្ញាធរ​​​មូលដ្ឋាន​នៃប្រទេស​ហូឡង់​ដោយចំណាយថវិកាចំនួន $609.00 ក្នុងគោល​បំណង៖ ១. ផ្សព្វផ្សាយពី​សកម្មភាពរីកចម្រើនប្រចាំ​ត្រីមាសទី២ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈ​បទ​​ឧទ្ទេសនាម​របស់​វាគ្មិន ៣.ពិនិត្យ​បញ្ហា​ប្រឈមឆ្នាំ​២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់​ក្រុមប្រឹក្សាឃុំ ដើម្បី​ស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែ​មានភាពជឿជាក់ បង្កើន​នូវសាមគ្គី​ភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និង​ទាមទារ​គុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើក​កម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ច​មូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេស​កម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅស្រុកបូទុមសាគរ បានលើកបញ្ហាប្រឈម​ចំនួន​​១១ ហើយត្រូវបាន​វាគ្មិន និងការិយាល័យជំនាញជុំវិញសាលាស្រុកដោះស្រាយ លើសពីនេះ​​អាជ្ញាធរ​ស្រុក​​បាន​​​ទទួល​​យក​​បញ្ហា​ប្រឈម​ទាំងនេះ និង ដាក់​ចូល​ក្នុង​របៀបវារៈក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា​ស្រុក​បូទុមសាគរ។
         -     បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែកក្កដា សីហា និងកញ្ញា ឆ្នាំ២០១១។
         -     បានរៀបចំឯកសារទូទាត់ប្រាក់ឧបត្ថមជូនថ្នាក់ដឹកនាំសមាគម គណៈកម្មាធិការប្រតិបត្តិ សមាគម និងលេខាសមាគមប្រចាំខែកក្កដា សីហា និងកញ្ញា ឆ្នាំ២០១១។
         -     បានរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីរសារពើភ័ណ្ឌត្រីមាសទី៣ ឆ្នាំ២០១១។
         -     សម្របសម្រួលពីការធ្វើវិសោធនកម្មថវិកាឃុំ សង្កាត់ឆ្នាំ២០១១ ។

         -     បានចុះដោះស្រាយបញ្ហារបស់៖ ក្រុមប្រឹក្សាឃុំកោះកាពិ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ក្រុមប្រឹក្សា​ឃុំ​ទួលគគីរ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ ក្រុមប្រឹក្សាឃុំតានូន ថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១១ និងក្រុម​ប្រឹក្សាឃុំកោះស្តេចថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០១១ ដោយបាន៖ ១.ជម្រុញអោយក្រុមប្រឹក្សាឃុំមាន​កិច្ច​ប្រជុំប្រចាំខែជាទៀងទាត់អោយស្របនឹង​បទ​បញ្ជា​​​ផ្ទៃក្នុង ដោយក្នុងនោះមានការផ្សព្វផ្សាយពីសកម្មភាព​ការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ២. បង្ហាញក្រុមប្រឹក្សាឃុំពីការសរសេរលិខិតអញ្ជើញ និងកំណត់ហេតុ​វាយតម្លៃគម្រោង ៣.ជម្រុញពីការធ្វើ និងប្រើប្រាស់ឯកសណ្ឋានការងារ និងសញ្ញាស័ក្កិសម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អោយស្របអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ៤. ណែ​នាំអោយស្គាល់ពីសមាគម និងសម្ព័ន្ធភាពជាតិឃុំ សង្កាត់ ៥.ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ និង៦.ផ្សព្វផ្សាយពីគម្រោងលើកកម្ពស់​ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ច​មូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា។    
                                                                                                                              
២.​ សកម្មភាពធៀបនឹងផែនការត្រីមាសមុន និងសកម្មភាពដទៃទៀត


ល.រ
សកម្មភាព
លទ្ធផលសម្រេចបាន
ក. សកម្មភាពធៀបនឹងផែនការត្រីមាសមុន
បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ នៅស្រុក​ថ្មបាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១
-  ក្រុមប្រឹក្សាឃុំ ទទួលបានព័ត៌មាន​អំពីភាពរីកចម្រើន និងបញ្ហាប្រឈម​របស់​សមាគម
ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗ​ពីគ្នាទៅវិញទៅមក
សមាជិក សមាជិការនៃវេទិកាទទួលបាន​ចំណេះដឹង​ពីវាគ្មិន
បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការ​ដោះស្រាយគាំទ្រ
-​ សមាគមក្រុមប្រឹក្សាឃុំ សង្កាត់​ មានបញ្ជីអាទិភាព​បញ្ហាប្រឈមរបស់ក្រុម​ប្រឹក្សាឃុំ  ដែល​បានបង្កើត​ឡើង​ដោយសម្លេងតថភាព និងសុឆន្ទៈ​
-​ ក្រុមប្រឹក្សាស្រុក ​និងគណៈអភិបាលស្រុក ទទួលយក​បញ្ហារបស់ក្រុមប្រឹក្សាឃុំ​ ដើម្បី​ដោះស្រាយជាមួយ ស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន
បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ នៅស្រុក​បូទុមសាគរ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១
-  ក្រុមប្រឹក្សាឃុំ ទទួលបានព័ត៌មាន​អំពីភាពរីកចម្រើន និងបញ្ហាប្រឈម​របស់​សមាគម
-  ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗ​ពីគ្នាទៅវិញទៅមក
-  សមាជិក សមាជិការនៃវេទិកាទទួលបាន​ចំណេះដឹង​ពីវាគ្មិន
-  បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការ​ដោះស្រាយគាំទ្រ
-​ សមាគមក្រុមប្រឹក្សាឃុំ សង្កាត់​ មានបញ្ជីអាទិភាព​បញ្ហា​ប្រឈមរបស់ក្រុម​ប្រឹក្សាឃុំ  ដែល​បានបង្កើត​ឡើង​ដោយសម្លេងតថភាព និងសុឆន្ទៈ​
-​ ក្រុមប្រឹក្សាស្រុក ​និងគណៈអភិបាលស្រុក ទទួលយក​បញ្ហារបស់ក្រុមប្រឹក្សាឃុំ​ ដើម្បី​ដោះស្រាយជាមួយ ស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន
ការបង់ប្រាក់សមាជិកភាព
-  ទទួលប្រាក់សមាជិកភាពចំនួន២២ឃុំ សង្កាត់
ចុះដោះស្រាយបញ្ហារបស់៖ ក្រុមប្រឹក្សាឃុំកោះកាពិ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ក្រុមប្រឹក្សា​ឃុំ​ទួលគគីរ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ ក្រុមប្រឹក្សាឃុំតានូន ថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១១ និងក្រុម​ប្រឹក្សាឃុំ កោះស្តេច ថ្ងៃទី២០-២២ខែកញ្ញា ឆ្នាំ២០១១
-  ជម្រុញពីការធ្វើ និងប្រើប្រាស់ឯកសណ្ឋានការងារ និងសញ្ញាស័ក្កិ
-  ជម្រុញអោយមានការប្រជុំប្រចាំខែទៀងទាត់
-  ជួយណែនាំពីការសរសេរលិខិតអញ្ជើញ និង កំណត់ ហេតុវាយតម្លៃគម្រោង
-  ណែ​នាំអោយស្គាល់ពីសមាគម និងស.ជ.ឃ.ស
-  ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត
-  ផ្សព្វផ្សាយពីគម្រោង EC-VNG
ខ. សកម្មភាពដទៃទៀត
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ ខេត្ត​កោះកុង លោក អ៊ូច ពន្លក លេខា​សមាគម និងលោក វ៉ែន ​សុខា មន្រ្តីកសាងសមត្ថភាព​ស្ថាប័ន បានចូលរួម​វគ្គបណ្តុះបណ្តាលស្តីពីការ​គ្រប់​គ្រង​ហិរញ្ញវត្ថុរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី១២ដល់១៥ខែកក្កដា​ ឆ្នាំ២០១១ នៅ​ខេត្ត សៀមរាប
-  វិធីសាស្ត្ររៀបចំឯកសារចំណាយបេឡាសាច់ប្រាក់ និង មូលប្បទានប័ត្រ
-  វិធីសាស្រ្តរៀបចំឯកសារសំណើសុំបុរេប្រទាន ការប្រើ ប្រាស់ប្រាក់បុរេប្រទាន និងការជម្រៈប្រាក់បុរេប្រទាន
-  វិធីសាស្រ្តរៀបចំរបាយការណ៍សាច់ប្រាក់
-  វិធីសាស្រ្តរៀបចំរបាយការណ៍សម្រួលធនាគារ
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ ខេត្ត​កោះកុង និងលោក វ៉ែន ​សុខា មន្រ្តី​កសាង​សមត្ថភាព​ស្ថាប័ន បានចូលរួមកិច្ចប្រជុំគណៈ​កម្មការធិការ​ដឹកនាំគម្រោង លើកកម្ពស់ការអភិវឌ្ឈ​ សហ​​គមន៍ និងអភិបាលកិច្ចមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១១ នៅស.ជ.ឃ.ស
-  បទបង្ហាញស្តីពីរបាយការណ៍សកម្មភាព និងថវិកាឆ្នាំ​២០១០ និងឆមាសទី១ ឆ្នាំ២០១១
-  ពិភាក្សា និងអនុម័តរបាយការណ៍សកម្មភាព និង​ថវិកា​​ឆ្នាំ​២០១០ និងឆមាសទី១ ឆ្នាំ២០១១
-  បទបង្ហាញពីផែនការសកម្មភាព និងថវិកាគម្រោង​ឆមាសទី២ឆ្នាំ២០១១
បញ្ជូនលោក វ៉ែន ​សុខា មន្រ្តី​កសាង​សមត្ថភាព​ស្ថាប័ន ចូលរួមរៀបចំវេទិកាថ្នាក់ខេត្ត នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១
-  ជួយរៀបចំវេទិកា
-  សម្របសម្រួលវេទិកា
-  រៀបចំតារាងទទួលប្រាក់របស់អ្នកចូលរួម
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ខេត្ត​កោះកុង​ បានចូលរួមសិក្ខាសាលាស្តីពី​ការរៀបចំរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ​នាថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០១១​ នៅសាលសិក្ខាសាលាបណ្ណាល័យ ព្រឹទ្ធសភាជាតិ
-  ស្តាប់បទបង្ហាញពីប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិ​ការ រវាងព្រឹទ្ធសភាជាតិ និងស.ជ.ឃ.ស
-  ស្តាប់បទបង្ហាញពីភាពជាតំណាង ​របស់ព្រឹទ្ធសភា​ជាតិ ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់
-  ស្តាប់បទបង្ហាញពី រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោម​ជាតិ របស់ក្រសួងមហាផ្ទែ
សមាជិកក្រុមប្រឹក្សាជាតិចំនួន០៥រូប និងសមាជិក​គ.ប្រសមាគម០១រូប(លោន មេង យុយ លោក ហ៊ី តាន់ លោក រ័ត្ន ប្រិម លោក នាម យ៉ុង លោក សេន សើ និងលោកស្រី កឹម ផល្លា) បានចូលរួមសន្និបាត បូកសរុបលទ្ធផល របស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ ក្រោមជាតិពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០១១ នៅ ក្រសួងមហាផ្ទៃ
-  ស្តាប់បទបង្ហាញពីលទ្ធផលសម្រេចរបស់ក្រុមប្រឹក្សា ថ្នាក់ក្រោម​ជាតិ
-  បំពាក់សក្តិក្រុមប្រឹក្សាឃុំ សង្កាត់
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ខេត្ត​កោះកុង​ ចូលរួមរៀបចំវេទិកាថ្នាក់ខេត្ត នៅខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១
-  ជួយរៀបចំវេទិកា
-  សម្របសម្រួលវេទិកា
-  ទទួលបទពិសោធន៍នៃការរៀបចំវេទិកាថ្នាក់ខេត្ត
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សា​​ឃុំ សង្កាត់ និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ បានចូលរួមកិច្ចប្រជុំលើកទី១៣ របស់គណៈកម្មាធិ​ការ​​ប្រតិបត្តិ​ជាតិ នាថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ​២០១១​ នៅស.ជ.ឃ.ស
-  ស្តាប់បទបង្ហាញ និងពិភាក្សាអនុម័ត របាយការណ៍រីក ចម្រើនត្រីមាសទី២របស់ស.ជ.ឃ.ស
-  ស្តាប់បទបង្ហាញ និងពិភាក្សាអនុម័ត របាយការណ៍ ហិរញ្ញវត្ថុត្រីមាសទី២របស់ស.ជ.ឃ.ស
-  ស្តាប់បទបង្ហាញ និងពិភាក្សាអនុម័ត ផែនការសកម្ម​ភាព និងរៀបចំថវិកាត្រីមាសទី៣​របស់ស.ជ.ឃ.ស
-  ស្តាប់បទបង្ហាញរបស់ក្រុមប្រឹក្សាឃុំសូគង ស្តីពីការ​ អនុវត្តគម្រោងទប់ស្កាត់បទល្មើសនេសាទ

៣.​ សកម្មភាពអនុវត្តបន្ត

ល.រ
សកម្មភាព
កាលបរិច្ឆេទ
ការចំណាយ
រៀបចំវេទិកាថ្នាក់ស្រុកស្រែអំបិល
ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១
USD 588.75
រៀបចំវេទិកាថ្នាក់ស្រុកកោះកុង
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១
USD 465.00
រៀបចំវេទិកាថ្នាក់ក្រុងខេមរភូមិន្ទ
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១១
USD 307.90
រៀបចំវេទិកាថ្នាក់ស្រុកមណ្ឌលសីមា
ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១១
USD 315.50
រៀបចំវេទិកាថ្នាក់ស្រុកគិរីសាគរ
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១
USD 684.85
ជម្រុញការបង់ប្រាក់សមាជិកភាព
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១
N/A
ស្នើសុំថវិកាចុះដោះស្រាយបញ្ហារបស់
ក្រុមប្រឹក្សាឃុំ សង្កាត់ទៅស.ជ.ឃ.ស
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១១
USD 719.00
រៀបចំវេទិកាថ្នាក់ខេត្ត
ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១
USD 3,100.00

៤.​ បញ្ហាប្រឈម
               -   ថវិការបស់សមាគម ដែលបានពីប្រាក់សមាជិកភាពមានចំនួនតិចតួចមិនអាចឆ្លើយតបនឹង តម្រូវការរបស់សមាជិកខ្លួន។
              

៥.​ សន្និដ្ឋាន
               ការរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកថ្មបាំង និងស្រុកបូទុមសាគរ ជាជំហាន​មួយទៀតរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង លើការគាំទ្រសកម្មភាពតស៊ូមតិ ការបង្កើត​សម្លេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការទាមទារផលប្រយោជន៍ជូនសមាជិករបស់ខ្លួន លើសពីនេះ មានបញ្ហា​ប្រឈម​ជាច្រីនត្រូវបានរួមគ្នាដោះស្រាយនូវកម្រិតស្រុក។