របាយការណ៍
ស្តីពី
សកម្មភាពរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង
ក្នុងត្រីមាសទី៤ ឆ្នាំ២០១១
១.ភាពជោគជ័យរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង
- លោក មេង យុយ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង បានចូលរួមសន្និសីទស្តីពីរដ្ឋធម្មនុញ្ញ និងការទទួលបានយុត្តិធម៌ផ្តោតជាពិសេសចំពោះស្រ្តី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ នៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
- បានចាត់ លោក វ៉ែន សុខា មន្រ្តីកសាងសមត្ថភាពស្ថាប័ន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តក្នុងការស្វែងរកមូលនិធិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម ដែល រៀបចំដោយសម្ព័ន្ធភាពឃុំ សង្កាត់ ។
- បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកមណ្ឌលសីមា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ នៅសាលាស្រុកមណ្ឌលសីមា ដែលមានសមាសភាពចូលរួមចំនួន៣៨នាក់ ក្នុងនោះស្រ្តី០៦នាក់ ។ វេទិកានេះធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគមអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ដោយចំណាយថវិកាចំនួន $271.00 ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសកម្មភាពរីកចម្រើនប្រចាំត្រីមាសទី៣ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈបទឧទ្ទេសនាមរបស់វាគ្មិន ៣.ពិនិត្យបញ្ហាប្រឈមឆ្នាំ២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ក្រុមប្រឹក្សាឃុំ ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែមានភាពជឿជាក់ បង្កើននូវសាមគ្គីភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាមទារគុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅស្រុកមណ្ឬលសីមាបានលើកបញ្ហាប្រឈមចំនួន១២ ហើយត្រូវបានវាគ្មិន និងការិយាល័យជំនាញ ជុំវិញសាលាស្រុកដោះស្រាយ លើសពីនេះអាជ្ញាធរស្រុកបានទទួលយកបញ្ហាប្រឈមទាំងនេះ ។
- បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១នៅសាលាក្រុងខេមរភូមិន្ទ ដែលមានសមាសភាពចូលរួមចំនួន៣៨នាក់ ក្នុងនោះស្រ្តី០៧នាក់ ។ វេទិកានេះធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគមអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ដោយចំណាយថវិកាចំនួន $253.40 ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសកម្មភាពរីកចម្រើនប្រចាំត្រីមាសទី២ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈបទឧទ្ទេសនាមរបស់វាគ្មិន ៣.ពិនិត្យបញ្ហាប្រឈមឆ្នាំ២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ក្រុមប្រឹក្សាឃុំ ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែមានភាពជឿជាក់ បង្កើននូវសាមគ្គីភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាមទារគុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅក្រុងខេមរភូមិន្ទ បានលើកបញ្ហាប្រឈមចំនួន១១ ហើយត្រូវបានវាគ្មិន និងការិយាល័យជំនាញជុំវិញសាលាក្រុងដោះស្រាយ លើសពីនេះអាជ្ញាធរក្រុងបានទទួលយកបញ្ហាប្រឈមទាំងនេះ ។
- លោក មេង យុយ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ បានចូលរួមកិច្ចប្រជុំលើកទី១២ របស់គណៈកម្មការទំនាក់ទំនងសាធារណៈនៃស.ជ.ឃ.ស នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលប្រជុំសមាគមខេត្តកំពង់ចាម ។
- លោក មេង យុយ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១១ នាសាលប្រជុំពិសេសព្រឹទ្ធសភា រាជធានីភ្នំពេញ ។
- បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកស្រែអំបិល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលាស្រុកស្រែអំបិល ដែលមានសមាសភាពជាក្រុមប្រឹក្សាស្រុក អភិបាលស្រុក ថ្នាក់ដឹកនាំសមាគម តំណាងសហភាពអឺរ៉ុប មន្រ្តីសមាគមអជ្ញាធរមូលដ្ខានប្រទេសហូឡង់ ប្រធានគម្រោង ជំនួយការហិរញ្ញវត្ថុ ក្រុមប្រឹក្សាឃុំ ការិយាល័យជំនាញជុំវិញសាលាស្រុក នាយករដ្ឋបាលសាលាស្រុក ទីប្រឹក្សាស្រុក លេខា និងមន្រ្តីកសាងសមត្ថភាពស្ថាប័ន សរុបចំនួន៦១នាក់ ក្នុងនោះស្រ្តី១០នាក់ ។ វេទិកានេះធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគមអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ដោយចំណាយថវិកាចំនួន $395.48 ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសកម្មភាពរីកចម្រើនប្រចាំត្រីមាសទី៣ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈបទឧទ្ទេសនាមរបស់វាគ្មិន ៣.ពិនិត្យបញ្ហាប្រឈមឆ្នាំ២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ក្រុមប្រឹក្សាឃុំ ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែមានភាពជឿជាក់ បង្កើននូវសាមគ្គីភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាមទារគុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅស្រុកស្រែអំបិលបានលើកបញ្ហាប្រឈមចំនួន២០ ហើយត្រូវបានវាគ្មិន និងការិយាល័យជំនាញ ជុំវិញសាលាស្រុកដោះស្រាយ លើសពីនេះអាជ្ញាធរស្រុកបានទទួលយកបញ្ហាប្រឈមទាំងនេះ ។
- លោក មេង យុយ ប្រធានសមាគម លោកស្រី កឹម ផល្លា សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម លេខាសមាគម និងមន្រ្តីកសាងសមត្ថភាពស្ថាប័ន បានចូលរួមប្រជុំជាមួយ លោក Paul A.Martin ទីប្រឹក្សាបច្ចេកទេស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលាស្រុកស្រែអំបិល ដើម្បីឆ្លើយនូវសំណួរ ទាក់ទងទៅនឹងការបិទគម្រោងពង្រឹងអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅកម្ពុជា (DDLG) ។
- សមាជិកក្រុមប្រឹក្សាជាតិចំនួន០៥រូប សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លេខាសមាគម និងមន្រ្តីកសាងសមត្ថភាពស្ថាប័នបានចូលរួមកិច្ច ប្រជុំក្រុមប្រឹក្សាជាតិលើកទី៧ របស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នៅ សណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។ ប្រតិភូពីខេត្តកោះកុងបាន៖ ១.ស្តាប់ និងអនុម័តពីរបាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១១ របស់ស.ជ.ឃ.ស ២.ស្តាប់បទបង្ហាញ និងអនុម័តផែនការ សកម្មភាពឆ្នាំ២០១២ របស់ស.ជ.ឃ.ស ៣.ស្តាប់បទបង្ហាញពីកម្មវិធីពានរង្វាន់ឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិល ៤. ស្តាប់បទ បង្ហាញ និងពិភាក្សាពីគំនិតផ្តូចផ្តើមបង្កើតសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ៥.ស្តាប់បទបង្ហាញពីសមធម៌ និង សមភាពរបស់ UNICEF ៦.ស្តាប់បទបង្ហាញពីរបាយការណ៍ការងាររបស់គណៈកម្មការ ទាំង៦របស់ស.ជ.ឃ.ស និង៧.ស្តាប់បទបង្ហាញពីគម្រោងនានារបស់ស.ជ.ឃ.ស ។
- បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកកោះកុង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១១ នៅសាលាស្រុកកោះកុង ដែលមានសមាសភាពជាក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ថ្នាក់ដឹកនាំសមាគម ក្រុមប្រឹក្សាឃុំ ការិយាល័យជំនាញជុំវិញសាលាស្រុក នាយករដ្ឋបាលសាលាស្រុក ទីប្រឹក្សាស្រុក លេខា និងមន្រ្តីកសាងសមត្ថភាពស្ថាប័ន សរុបចំនួន៣៦នាក់ ក្នុងនោះស្រ្តី០៧នាក់ ។ វេទិកានេះធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគមអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ដោយចំណាយថវិកាចំនួន $652.30 ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសកម្មភាពរីកចម្រើនប្រចាំត្រីមាសទី៣ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈបទឧទ្ទេសនាមរបស់វាគ្មិន ៣.ពិនិត្យបញ្ហាប្រឈមឆ្នាំ២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ក្រុមប្រឹក្សាឃុំ ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែមានភាពជឿជាក់ បង្កើននូវសាមគ្គីភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាមទារគុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅស្រុកកោះកុងបានលើកបញ្ហាប្រឈមចំនួន១១ ហើយត្រូវបានវាគ្មិន និងការិយាល័យជំនាញ ជុំវិញសាលាស្រុកដោះស្រាយ លើសពីនេះអាជ្ញាធរស្រុកបានទទួលយកបញ្ហាប្រឈមទាំងនេះ ។
- លោក អិក គូន សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម បានចូលរួមសិក្ខាសាលាបូកសរុប លទ្ធផល និងការផ្សព្វផ្សាយគោលការណ៍ និងនីតិវិធីអនុវត្តគម្រោងសហប្រតិបត្តិការអន្តរឃុំ សង្កាត់ របស់ គម្រោងពង្រឹងអភិបាលកិច្ចមូលដ្ឋានតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅកម្ពុជា នាថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ ២០១១ នៅសណ្ឋគារអប្សរាអង្គរ ខេត្តសៀមរាប ។ ក្នុងសិក្ខាសាលានេះ អ្នកចូលរួមបានស្តាប់ពី៖ ១. បទ បង្ហាញពីបរិបទគម្រោង DDLG ទាំងមូល ២.របាយការណ៍សង្ខេបលទ្ធផលគម្រោង DDLG សមាសភាគទី១ និងទី២ ៣. បទបង្ហាញពីភាពជោគជ័យនៃការរៀបចំវេទិកាថ្នាក់ស្រុក និងបញ្ជាំងវីដេអូខ្លី ៣. របាយការណ៍ សង្ខេបពីលទ្ធផលគម្រោង DDLG សមាសភាគទី៣ ៤.របាយការណ៍សង្ខេបពីលទ្ធផលគម្រោង DDLG សមាសភាគទី៤ ៥.របាយការណ៍សង្ខេបពីលទ្ធផលគម្រោងទាំងមូល ៦.គោលការណ៍ និងនីតិវិធីអនុវត្តគម្រោងសហប្រតិបត្តិការអន្តរឃុំ សង្កាត់ ដែលបានអនុវត្តកន្លងមក ៧.បទពិសោធន៍ក្នុងការអនុវត្តគម្រោង សហប្រតិបត្តិការអន្តរឃុំ សង្កាត់នៅខេត្តកោះកុង និងបញ្ចាំងវីដេអូខ្លី ៨.បទពិសោធន៍ក្នុងការអនុវត្តគម្រោង សហប្រតិបត្តការអន្តរឃុំ សង្កាត់កន្លងមក(ចំណុចងាយស្រួល បញ្ហាលំបាក អនុសាសន៍) ៩.បទបង្ហាញពី សេចក្តីព្រាងគោលការណ៍ និងនីតិវិធីអនុវត្តគម្រោងសហប្រតិបត្តិការអន្តរឃុំ សង្កាត់ និង១០.ដំណើរការ បញ្ចូលសេចក្តីព្រាងគោលការណ៍ និងនីតិវិធីអនុវត្តគម្រោងសហប្រតិបត្តិការអន្តរឃុំ សង្កាត់ទៅក្នុងសៀវភៅ ណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។
- បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅស្រុកគិរីសាគរ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១១ នៅសាលាស្រុកគិរីសាគរ ដែលមានសមាសភាពជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ថ្នាក់ដឹកនាំសមាគម ក្រុមប្រឹក្សាឃុំ ការិយាល័យជំនាញជុំវិញសាលាស្រុក នាយករដ្ឋបាលសាលាស្រុក ទីប្រឹក្សាស្រុក លេខា និងមន្រ្តីកសាងសមត្ថភាពស្ថាប័ន សរុបចំនួន៣៦នាក់ ក្នុងនោះស្រ្តី០៧នាក់ ។ វេទិកានេះធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគមអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ដោយចំណាយថវិកាចំនួន $799.50 ក្នុងគោលបំណង៖ ១. ផ្សព្វផ្សាយពីសកម្មភាពរីកចម្រើនប្រចាំត្រីមាសទី៣ និងបញ្ហាប្រឈមរបស់សមាគម ២.រៀនសូត្រតាមរយៈបទឧទ្ទេសនាមរបស់វាគ្មិន ៣.ពិនិត្យបញ្ហាប្រឈមឆ្នាំ២០១០ និងកំណត់បញ្ហាប្រឈមជាក់លាក់របស់ក្រុមប្រឹក្សាឃុំ ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែមានភាពជឿជាក់ បង្កើននូវសាមគ្គីភាពផ្ទៃក្នុង និងរួមវិភាគទានដល់សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាមទារគុណប្រយោជន៍ជូន ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និង៥.ផ្សព្វផ្សាយពីការរីកចម្រើន របស់គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាពក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា ។ តាមរយៈវេទិកានេះ ក្រុមប្រឹក្សាឃុំ នៅស្រុកគិរីសាគរបានលើកបញ្ហាប្រឈមចំនួន១២ ហើយត្រូវបានវាគ្មិន និងការិយាល័យជំនាញ ជុំវិញសាលាស្រុកដោះស្រាយ លើសពីនេះអាជ្ញាធរស្រុកបានទទួលយកបញ្ហាប្រឈមទាំងនេះ ។
- បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែតុលា វិច្ឆិកា និងធ្នូ ឆ្នាំ២០១១។
- បានរៀបចំឯកសារទូទាត់ប្រាក់ឧបត្ថមជូនថ្នាក់ដឹកនាំសមាគម គណៈកម្មាធិការប្រតិបត្តិ សមាគម និងលេខាសមាគមប្រចាំខែតុលា ឆ្នាំ២០១១។
- បានរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីរសារពើភ័ណ្ឌត្រីមាសទី៤ ឆ្នាំ២០១១។
២. សកម្មភាពធៀបនឹងផែនការត្រីមាសមុន និងសកម្មភាពដទៃទៀត
ល.រ | សកម្មភាព | លទ្ធផលសម្រេចបាន |
ក. សកម្មភាពធៀបនឹងផែនការត្រីមាសមុន | ||
១ | បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ នៅស្រុក មណ្ឌលសីមា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ | -ក្រុមប្រឹក្សាឃុំ ទទួលបានព័ត៌មានអំពីភាពរីកចម្រើន និងបញ្ហាប្រឈមរបស់សមាគម -ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក -សមាជិក សមាជិការនៃវេទិកាទទួលបានចំណេះដឹងពីវាគ្មិន -បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការដោះស្រាយគាំទ្រ -សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ មានបញ្ជីអាទិភាពបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ ដែលបានបង្កើតឡើងដោយសម្លេងតថភាព និងសុឆន្ទៈ - ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ទទួលយកបញ្ហារបស់ក្រុមប្រឹក្សាឃុំ ដើម្បីដោះស្រាយជាមួយ ស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន |
២ | បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាសង្កាត់ នៅក្រុងខេមរភូមិន្ទ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ | - ក្រុមប្រឹក្សាសង្កាត់ ទទួលបានព័ត៌មានអំពីភាពរីកចម្រើន និងបញ្ហាប្រឈមរបស់សមាគម - ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក - សមាជិក សមាជិការនៃវេទិកាទទួលបានចំណេះដឹងពីវាគ្មិន - បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការដោះស្រាយគាំទ្រ - សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ មានបញ្ជីអាទិភាពបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ ដែលបានបង្កើតឡើងដោយសម្លេងតថភាព និងសុឆន្ទៈ - ក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង ទទួលយកបញ្ហារបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន |
៣ | បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ នៅស្រុក ស្រែអំបិល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ | - ក្រុមប្រឹក្សាឃុំ ទទួលបានព័ត៌មានអំពីភាពរីកចម្រើន និងបញ្ហាប្រឈមរបស់សមាគម - ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក - សមាជិក សមាជិការនៃវេទិកាទទួលបានចំណេះដឹងពីវាគ្មិន - បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការដោះស្រាយគាំទ្រ - សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ មានបញ្ជីអាទិភាពបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ ដែលបានបង្កើតឡើងដោយសម្លេងតថភាព និងសុឆន្ទៈ - ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ទទួលយកបញ្ហារបស់ក្រុមប្រឹក្សាឃុំ ដើម្បីដោះស្រាយជាមួយ ស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន |
៤ | បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ នៅស្រុក កោះកុង ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១១ | - ក្រុមប្រឹក្សាឃុំ ទទួលបានព័ត៌មានអំពីភាពរីកចម្រើន និងបញ្ហាប្រឈមរបស់សមាគម - ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក - សមាជិក សមាជិការនៃវេទិកាទទួលបានចំណេះដឹងពីវាគ្មិន - បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការដោះស្រាយគាំទ្រ - សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ មានបញ្ជីអាទិភាពបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ ដែលបានបង្កើតឡើងដោយសម្លេងតថភាព និងសុឆន្ទៈ - ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ទទួលយកបញ្ហារបស់ក្រុមប្រឹក្សាឃុំ ដើម្បីដោះស្រាយជាមួយ ស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន |
៥ | បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ នៅស្រុក គិរីសាគរ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១១ | - ក្រុមប្រឹក្សាឃុំ ទទួលបានព័ត៌មានអំពីភាពរីកចម្រើន និងបញ្ហាប្រឈមរបស់សមាគម - ក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក - សមាជិក សមាជិការនៃវេទិកាទទួលបានចំណេះដឹងពីវាគ្មិន - បញ្ហាប្រឈមនានាបានចាត់អាទិភាព និងមានការដោះស្រាយគាំទ្រ - សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ មានបញ្ជីអាទិភាពបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាឃុំ ដែលបានបង្កើតឡើងដោយសម្លេងតថភាព និងសុឆន្ទៈ - ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ទទួលយកបញ្ហារបស់ក្រុមប្រឹក្សាឃុំ ដើម្បីដោះស្រាយជាមួយ ស្ថាប័នពាក់ព័ន្ធស្របទៅតាមសមត្ថកិច្ច និងអំណាច របស់ខ្លួន |
ខ. សកម្មភាពដទៃទៀត | ||
១ | លោក មេង យុយ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង បានចូលរួមសន្និសីទស្តីពីរដ្ឋធម្មនុញ្ញ និងការទទួលបានយុត្តិធម៌ផ្តោតជាពិសេសចំពោះស្រ្តី នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ នៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ | - ប្រវត្តិនៃការរៀនចំរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ - បទបង្ហាញ ស្តីពីបញ្ហាជាក់ស្តែងដែលជាឧបសគ្គ សម្រាប់ស្រ្តីក្នុងសហគមន៍ |
២ | បានចាត់ លោក វ៉ែន សុខា មន្រ្តីកសាងសមត្ថភាពស្ថាប័ន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តក្នុងការស្វែងរកមូលនិធិ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម ដែលរៀបចំដោយសម្ព័ន្ធភាពឃុំ សង្កាត់ | - អភិវឌ្ឍន៍សមត្ថភាពលើវិធីសាស្រ្តស្វែងរកមូលនិធិ - ពង្រឹងការអនុវត្តសរសេរសំណើគម្រោង - ទទួលព័ត៌មានពីម្ចាស់ជំនួយសំខាន់ៗ |
៣ | លោក មេង យុយ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ បានចូលរួមកិច្ចប្រជុំលើកទី១២ របស់គណៈកម្មការទំនាក់ទំនងសាធារណៈនៃស.ជ.ឃ.ស នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសាលប្រជុំសមាគមខេត្តកំពង់ចាម | - សមិទ្ធិផល និងបញ្ហាប្រឈម នៃការងារទំនាក់ទំនង សាធារណៈរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត - រៀបចំផែនការសកម្មភាពឆ្នាំ២០១២ របស់គណៈកម្មការ |
៤ | លោក មេង យុយ ប្រធានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១១ នាសាលប្រជុំពិសេសព្រឹទ្ធសភា រាជធានីភ្នំពេញ | -ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើក ទី៧ -ការបូកសរុប និងមតិឆ្លុះបញ្ចាំងពីលទ្ធផលនៃការ អនុវត្តគម្រោង DDLG -កិច្ចពិភាក្សាអំពីផែនការសកម្មភាពការងារឆ្នាំ២០១២ របស់ស.ជ.ឃ.ស |
៣. សកម្មភាពអនុវត្តបន្ត
ល.រ | សកម្មភាព | កាលបរិច្ឆេទ | ការចំណាយ |
១ | រៀបចំវេទិកាថ្នាក់ខេត្ត | ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ | USD 3,100.00 |
២ | ប្រជុំក្រុមប្រឹក្សាសមាគម |
៤. បញ្ហាប្រឈម
- ថវិការបស់សមាគម ដែលបានពីប្រាក់សមាជិកភាពមានចំនួនតិចតួចមិនអាចឆ្លើយតបនឹង តម្រូវការរបស់សមាជិកខ្លួន។
៥. សន្និដ្ឋាន
ការរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៦ស្រុក និង១ក្រុង ជាសកម្មភាពថ្មីមួយទៀតរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង លើការគាំទ្រសកម្មភាពតស៊ូមតិ ការបង្កើតសម្លេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ការទាមទារផលប្រយោជន៍ជូនសមាជិករបស់ខ្លួន លើសពីនេះ មានបញ្ហាប្រឈមជាច្រីនត្រូវបានរួមគ្នាដោះស្រាយនូវកម្រិត ក្រុង ស្រុក។