របាយការណ៍ត្រីមាសទី២

របាយការណ៍
ស្តីពី
សកម្មភាពរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង
ក្នុងត្រីមាសទី២​ ឆ្នាំ២០១១


១.ភាពជោគជ័យរបស់សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង

               -    បានរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ខេត្តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១​ ដែលមានសមាសភាពចូលរួមចំនួន៨៤នាក់ ក្នុងនោះស្រ្តី២០នាក់ ដែលអញ្ជើញមក​ពីស្ថាប័នព្រឹទ្ធសភាជាតិ  ប្រធានក្រុមប្រឹក្សាខេត្ត  អភិបាលនៃគណៈអភិបាលខេត្ត អង្គការសង្គមស៊ីវិល អនុប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់      បុគ្គលិកសម្ព័ន្ធភាពជាតិ មន្ត្រីគ្រប់គ្រងគម្រោង និងជំនួយការ ហិរញ្ញវត្ថុ (គម្រោង EC-VNG) ទីចាត់ការផែនការ និងវិនិយោគ ក្រុមប្រឹក្សាក្រុង ស្រុក និង អភិបាលនៃគណៈអភិបាលក្រុង ស្រុក សមត្ថកិច្ច មន្ទីរជុំវិញខេត្ត និងការិយាល័យជុំវិញក្រុង ស្រុក ថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិសមាគម ក្រុមប្រឹក្សាសមាគម លេខាធិការសមាគម និងមន្ត្រី កសាងសមត្ថភាពស្ថាប័ន ទាំង០៥ខេត្ត។ វេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ខេត្តធ្វើ​ឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធភាពជាតិឃុំ សង្កាត់ សហភាពអឺរ៉ុប និងសមាគមអាជ្ញាធរ មូលដ្ឋាន​នៃប្រទេសហូរឡង់ដោយចំណាយថវិកាចំនួន $3,079.80 ក្នុងគោល​បំណង៖១.ចែករំលែក ព័ត៌មាន និងសមិទ្ធផលសំខាន់ៗ ដែលសមាគមសម្រេចបាន ២.ចែករំលែកបញ្ហាប្រឈមដែលជា លទ្ធផល​នៃការរៀបចំវេទិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដល់ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ខេត្ត ៣.រិះរកគំនិតថ្មីៗ បន្ថែមទៀតក្នុងការកែលម្អលើវិធីសាស្រ្ត និងយន្តការបង្កើតសម្លេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យកាន់ តែមានប្រសិទ្ធភាព និងភាពស័កសិទ្ធ សំដៅពង្រីក និងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន និង៤.ពិភាក្សា ដើម្បី ស្វែងរកអនុសាសន៍សម្រាប់ឲ្យសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានការគាំទ្រកាន់តែ ប្រសើរ និង ដើម្បីឲ្យការអនុវត្តសកម្មភាពរបស់សមាគមកាន់តែមានប្រសិទ្ធភាព។

               -    បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសមាគម កាលពីវេលាម៉ោង០៤.០០ រសៀល ថ្ងៃ១២ ខែឧសភា ឆ្នាំ២០១១ ដោយមានសមាសភាពចូលរួមជាថ្នាក់ដឹកនាំសមាគម សមាជិកក្រុមប្រឹក្សា​សមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុងសរុបចំនួន២៦រូប ក្នុងនោះស្រ្តី០៧រូប។ ជាលទ្ធផលនៃ​កិច្ចប្រជុំក្រុមប្រឹក្សាសមាគមបានអនុម័តលើផែនការសកម្មភាព ថវិកា និងកាលវិភាគទូទាត់ឆ្នាំ២០១១ និងបានធ្វើវិសោធនកម្មលើគោលការណ៍រួមរបស់សមាគមនៅផ្នែកទី៥ ចំនុចទី៥។
               -    កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១១​ បានជួបប្រជុំជាមួយគណៈកម្មការត្រួតពិនិត្យ និង វាយតម្លៃរបស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ដែលមានសមាសភាពចូលរួមប្រជុំជាអគ្គលេខារងរបស់ សម្ព័នភាពជាតិឃុំ សង្កាត់ គណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃ ថ្នាក់ដឹកនាំសមាគម លេខា​សមាគម និងមន្រ្តីកសាងសមត្ថភាពស្ថាប័ន សរុបចំនួន០៩រូបក្នុងនោះស្រ្តី០១រូប។ កិច្ចប្រជុំនេះមាន គោលបំណងត្រួតពិនិត្យ៖១. ផែនការសកម្មភាព និងថវិកាឆ្នាំ២០១១ ២.របាយការណ៍ហិរញ្ញវត្ថុ         ៣. របាយការណ៍រីកចម្រើន ៤.ការងារលទ្ធកម្ម ៥.បញ្ជីរសារពីភ័ណ្ឌ ៦.ការគ្រប់គ្រងឯកសារ ។ ជា លទ្ធផលគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសង្កេតឃើញថា៖ ១. សមាគមមិនទាន់មានផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំ២០១១ ២.សមាគមមិនមានរបាយការណ៍នៃវេទិកាថ្នាក់ស្រុក ក្រុង        ៣. នៅលើឯកសារមិនមានបោះត្រាចូល ៤.មិនមានប្រើរូបសញ្ញាសមាគមនៅលើឯកសារ។ ចំពោះ​វឌ្ឍនភាពមកដល់បច្ចុប្បន្ន សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុងបានបំពេញការងារដើម្បីឆ្លើយ តបទៅនឹងការត្រួតពិនិត្យរបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ រួមមាន៖ ១. បានអនុម័តផែនការ សកម្មភាព និងថវិកាឆ្នាំ២០១១ ២. បានរៀចំរបាយការណ៍វេទិកាថ្នាក់ក្រុង ស្រុកមកដាក់ក្នុងក្រូណូ ៣. បានសុំការអនុញ្ញាតពីប្រធានសមាគមដើម្បីធ្វើត្រាចូល និង៤.បានរៀបចំរូបសញ្ញាសមាគមដោយមន្រ្តី កសាងសមត្ថភាពស្ថាប័ន។
               -    បានរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១១។
               -    បានរៀបចំឯកសារទូទាត់ប្រាក់ឧបត្ថមជូនថ្នាក់ដឹកនាំសមាគម គណៈកម្មាធិការប្រតិបត្តិ សមាគម និងលេខាសមាគមប្រចាំខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១១។
               -    បានរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីរសារពើភ័ណ្ឌត្រីមាសទី២ ឆ្នាំ២០១១។
               -    បានចុះដោះស្រាយបញ្ហារបស់ក្រុមប្រឹក្សាឃុំជីផាត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ដោយមានសមាសភាពចូលរួមជាប្រធាន អនុប្រធានសមាគម ក្រុមប្រឹក្សាឃុំជីផាត ស្មៀន លេខា សមាគម និងមន្រ្តីកសាងសមត្ថភាពស្ថាប័នសរុបចំនួន០៨រូប ក្នុងនោះស្រ្តី០១រូប។ បេសកកម្មរបស់ សមាគមបានលទ្ធផលដូចតទៅ៖ ១. បានចុះអងេ្កតពីការចាប់ខ្លួនជំទប់ទី២ ឃុំជីផាត សម្រាប់ រាយការណ៍​ជូនសម្ព័ន្ធភាពជាតិឃុំ សង្កាត់ និងលើកទឹកចិត្តក្រុមប្រឹក្សាឃុំជីផាតអោយបន្តបំពេញ​ការងារ​របស់ខ្លួន ២. បានជម្រុញអោយក្រុមប្រឹក្សាឃុំជីផាតមានកិច្ចប្រជុំប្រចាំខែជាទៀងទាត់អោយ ស្របនឹង​បទ​បញ្ជា​​​ផ្ទៃក្នុង ដោយក្នុងនោះមានការផ្សព្វផ្សាយពីសកម្មភាពការងារ និងរបាយការណ៍ ហិរញ្ញវត្ថុ ៣. បង្ហាញក្រុមប្រឹក្សាឃុំជីផាតពីការសរសេរលិខិតអញ្ជើញ និងកំណត់ហេតុវាយតម្លៃ គម្រោង ៤. ជម្រុញ និងផ្សព្វផ្សាយពីការធ្វើឯកសណ្ឋានការងារ និងសញ្ញាស័ក្កិសម្រាប់សម្គាល់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
         -     បានរៀបចំសំណើសុំថវិកាទៅសម្ព័ន្ធភាពជាតិឃុំ សង្កាត់ដើម្បីរៀបចំវេទិកាក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុកដោយស្នើសុំថវិកាចំនួន០១ក្រុង ស្រុកចំនួន៥០០ដុល្លារ សរុបចំនួន៣.៥០០​ដុល្លារ។វេទិកានេះមានគោលបំណង៖ ១. ផ្សព្វផ្សាយពីសកម្មភាពរីកចម្រើន និងបញ្ហាប្រឈមរបស់​សមាគម ២. រៀនសូត្រតាមរយៈបទឧទ្ទេសនាមរបស់វាគ្មិន​៣.កំណត់បញ្ហាប្រឈមជាក់លាក់របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដើម្បីស្វែងរកដំណោះ​ស្រាយ និងការគាំទ្រទាន់ពេលវេលា ៤.ជួយដល់​សមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់អោយកាន់តែមានភាពជឿជាក់ បង្កើននូវ​សាមគ្គី​ភាពផ្ទៃក្នុង និងរួមវិភាគទានដល់​សកម្មភាពតស៊ូមតិ ដើម្បីការពារ និងទាមទារគុណ​ប្រយោជន៍ជូនដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ៥.ផ្សព្វ ផ្សាយពីគម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងអភិបាលកិច្ចមូលដ្ឋាន​ប្រកបដោយប្រសិទ្ធភាព ក្នុងឃុំ សង្កាត់នៃប្រទេសកម្ពុជា។
         -     បានផ្សព្វផ្សាយ និងជម្រុញពីការធ្វើឯកសណ្ឋានការងារ និងសញ្ញាស័ក្កិសម្រាប់សម្គាល់​មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។

២.​ សកម្មភាពធៀបនឹងផែនការត្រីមាសមុន និងសកម្មភាពដទៃទៀត


ល.រ
សកម្មភាព
លទ្ធផលសម្រេចបាន

ក. សកម្មភាពធៀបនឹងផែនការត្រីមាសមុន
បានរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ខេត្ត កាលពីថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០១១
- ចែករំលែកព័ត៌មាន និងសមិទ្ធផលសំខាន់ៗ ដែលសមាគមសម្រេចបាន
- ចែករំលែកបញ្ហាប្រឈម ដែល​ជាលទ្ធផលនៃ ការរៀបចំវេទិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដល់​ស្ថាប័ន​ពាក់ព័ន្ធនៅថ្នាក់ខេត្ត
- រិះរកគំនិតថ្មីៗ បន្ថែមទៀតក្នុងការកែលម្អលើវិធី​សាស្រ្ត និងយន្តការបង្កើតសម្លេងរបស់ក្រុម​ប្រឹក្សាឃុំ សង្កាត់
-​ ពិភាក្សាដើម្បីស្វែងរកអនុសាសន៍ សម្រាប់ឲ្យ សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានការ គាំទ្រកាន់តែប្រសើរ និងដើម្បីឲ្យការអនុវត្ត សកម្មភាពរបស់សមាគមមានប្រសិទ្ធភាព
បានរៀបចំប្រជុំក្រុមប្រឹក្សាសមាគម កាលពី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១១
- អនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០១១
- ធ្វើវិសេធនកម្មលើគោលការណ៍ប្រតិបត្តិ របស់ សមាគម
ការបង់ប្រាក់សមាជិកភាព
- ទទួលប្រាក់សមាជិកភាពចំនួន១៤ឃុំ សង្កាត់
ផ្សព្វផ្សាយពីបញ្ហាប្រឈម របស់ក្រុមប្រឹក្សា ឃុំ សង្កាត់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០១១
- បានផ្សព្វផ្សាយ​ តាមរយៈការរៀបចំវេទិកា សមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ខេត្ត ដែលមានសមាសភាពពីព្រឹទ្ធសភាជាតិ ថ្នាក់ ខេត្ត ក្រុង ស្រុក និងNGOs
រៀបចំសំណើសុំថវិកាវេទិកាក្រុមប្រឹក្សា ឃុំ សង្កាត់ទៅស.ជ.ឃ.ស
- នឹងទទួលថវិកាចំនួន ៣.៥០០ដុល្លារ
ចុះដោះស្រាយបញ្ហា របស់ក្រុមប្រឹក្សាឃុំ ជីផាតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១
- អង្កេតពីការចាប់ខ្លូនជំទប់ទី២ឃុំជីផាត
- ជម្រុញអោយមានការប្រជុំប្រចាំខែទៀងទាត់
- ជួយណែនាំពីការសរសេរលិខិតអញ្ជើញ និង កំណត់ហេតុវាយតម្លៃគម្រោង
ខ. សកម្មភាពដទៃទៀត
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ និងជាអនុប្រធាន​គណៈ កម្មការទំនាក់ទំនងសាធារណៈ​​ បានចូលរួម​ប្រជុំលើកទី១០ របស់គណៈកម្មការទំនាក់​ទំនងសាធារណៈ​នៃស.ជ.ឃ.ស ​នាថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមេសា​ ឆ្នាំ២០១១ នៅ​ស.ជ.ឃ.ស
- សិក្សារៀនសូត្រពីវិធីសាស្រ្តធ្វើបទបង្ហាញ ពី ការងារស.ជ.ឃ.ស សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ និងការងារឃុំ សង្កាត់នៅក្នុងកិច្ចប្រជុំ សិក្ខាសាលា រឺ ជាសាធារណៈ
- សិក្សាស្វែងយល់ពីការងារ របស់សង្កាត់ព្រែក​លៀប ជ័យលាភីលេខ១
លោក ហ៊ី តាន់​ អនុប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ និងជាសមាជិកគណៈកម្ម ការកសាងសមត្ថភាព និង គណៈកម្មការ អភិវឌ្ឍន៍ស្ថាប័ន ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១១-២០១៥)ពីថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០១១នៅខេត្តសៀមរាប
- រៀនសូត្រពីផែនការយុទ្ធសាស្រ្ត
- ពិភាក្សា និងកំណត់ប្រធានបទមេរៀនតម្រង់ ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់
- សិក្សាពីជំនាញសម្របសម្រួល
- ពិភាក្សាពីផែនការបណ្តុះបណ្តាលតាមរាជធានី ខេត្ត
ប្រធានសមាគម ប្រធានក្រុមប្រឹក្សាក្រុង ខេមរភូមិន្ទ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌល សីមា ប្រធានក្រុមប្រឹក្សាស្រុកបុទុមសាគរ មេឃុំពាមក្រសោប មេឃុំថ្មស និងមេឃុំទួល​គគីរ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និង ផ្លាស់ប្តូរបទពិសោធន៍របស់បេក្ខជន ជ័យលាភីថ្នាក់ជាតិ លើការអនុវត្តកម្មវិធីពាន រង្វាន់ឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិល និង ចូលរួមវគ្គបណ្តុះបណ្តាលផែនការយុទ្ធ សាស្រ្តរបស់ស.ជ.ឃ.សនាថ្ងៃទី០២-០៣ ខែ មិថុនា ឆ្នាំ២០១១នៅខេត្តកំពត
- ស្តាប់បទបង្ហាញពីជ័យលាភីឆ្នើម ពិសេស និង ជ័យលាភីលើកទឹកចិត្ត
- ផែនការយុទ្ធសាស្រ្តរបស់ស.ជ.ឃ.ស
- វគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សា​​ឃុំ សង្កាត់ ចូលរួមកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំស.ជ.ឃ.ស នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១ នៅស.ជ.ឃ.ស
- ឆ្លុះបញ្ជាំងពីភាពរីកចម្រើន ក្នុងការអនុវត្ត គម្រោង EC-VNG ក្នុងខេត្តទាំង៥
- ប្រមូលបញ្ហាប្រឈម ក្នុងការអនុវត្តគម្រោង EC-VNG
- ស្វែងយល់ពីសំំណូមពរនានា ទាក់ទងនឹងការ អនុវត្តគម្រោង EC-VNG
លោក មេង យុយ ប្រធានសមាគមក្រុម​ប្រឹក្សាឃុំ សង្កាត់ និងជាអនុប្រធាន​គណៈ កម្មការទំនាក់ទំនងសាធារណៈ​​ បានចូលរួម ក្នុងបេសកកម្មចុះប្រមូលព័ត៌មាន និងចង ក្រងលទ្ធផល នៃការរៀបចំវេទិកាសមាគម ក្រុមប្រឹក្សាឃុំ សង្កាត់ថ្នាក់ ក្រុង ស្រុក នៅ ខេត្តកំពត ពីថ្ងៃទី២៧ ខែមិថុនា ដល់​ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១១
- ក្រុមការងាររៀបចំសរសេររបាយការណ៍ និង ករណីសិក្សាពីការអនុវត្តល្អ

បានចាត់ លោក វ៉ែន សុខា​ មន្រ្តីកសាង សមត្ថភាពស្ថាប័ន អោយចូលរួមវគ្គបណ្តុះ បណ្តាល ស្តីពីការសរសេរសំណើគម្រោង ដែលឧបត្ថម្ភដោយសហភាពអ៊ឺរ៉ុបនាថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១១ នៅខេត្តក្រចេះ
- សិក្សាពីវដ្តនៃគម្រោង
- សិក្សាពីដើមឈើបញ្ហា
- សិក្សាពីតារាង Logframe
- បទបង្ហាញ ស្តីពីការសរសេរសំណើគម្រោង របស់សហភាពអ៊ឺរ៉ុប






៣.​ សកម្មភាពអនុវត្តបន្ត
ល.រ
សកម្មភាព
កាលបរិច្ឆេទ
ការចំណាយ
រៀបចំវេទិកាថ្នាក់ស្រុកបូទុមសាគរ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១
USD 500.00
រៀបចំវេទិកាថ្នាក់ស្រុកកោះកុង
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១១
USD 500.00
រៀបចំវេទិកាថ្នាក់ស្រុកស្រែអំបិល
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១
USD 500.00
រៀបចំវេទិកាថ្នាក់ស្រុកថ្មបាំង
ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១១
USD 500.00
រៀបចំវេទិកាថ្នាក់ស្រុកមណ្ឌលសីមា
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១
USD 500.00
ជម្រុញការបង់ប្រាក់សមាជិកភាព
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១
N/A
ជម្រុញការចុះដោះស្រាយបញ្ហារបស់
ក្រុមប្រឹក្សាឃុំ សង្កាត់
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១
USD 450.00

៤.​ បញ្ហាប្រឈម
               ថវិការបស់សមាគម ដែលបានពីប្រាក់សមាជិកភាពមានចំនួនតិចតួចមិនអាចឆ្លើយតបនឹង តម្រូវការរបស់សមាជិកខ្លួន។

៥.​ សន្និដ្ឋាន
               ការរៀបចំវេទិកាសមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ខេត្តជាជំហានមួយទៀតរបស់ សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុងលើការគាំទ្រសកម្មភាពតស៊ូមតិ ការបង្កើតសម្លេងរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ ការទាមទារផលប្រយោជន៍ជូនសមាជិករបស់ខ្លួន និងចែករំលែកបញ្ហាប្រឈម ដែលជាលទ្ធផលនៃការរៀបចំវេទិកាក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្នាក់ក្រុង ស្រុកដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្ត។លើសពីនេះ ដើម្បីស្វែងរកអនុសាសន៍សម្រាប់ឲ្យសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបានការគាំទ្រកាន់តែប្រសើរ និងដើម្បីឲ្យការអនុវត្តសកម្មភាពរបស់សមាគមកាន់តែមានប្រសិទ្ធភាព