ប្រតិភូខេត្តកោះកុងចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាជាតិ ក្រុមប្រឹក្សាក្រុង ស្រុក លេខាសមាគម និងមន្រ្តី្កកសាងសមត្ថភាពស្ថប័ន បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើក ទី៧ របស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ កាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសណ្ឋាគារ ណាហ្គាវើល រាជធានី ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប ។ ក្នុងកិច្ចប្រជុំនេះ ប្រតិភូខេត្តកោះកុង បានស្តាប់បទបង្ហាញ ពិភាក្សា ទស្សនាវីដេអូខ្លី និងអនុម័ត(ក្រុមប្រឹក្សាជាតិ) ពី៖ ១.របាយការណ៍រីកចម្រើន និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១១ របស់ស.ជ.ឃ.ស ២.ផែនការ សកម្មភាពឆ្នាំ២០១២ របស់ស.ជ.ឃ.ស ៣.កម្មវិធីពានរង្វាន់ឃុំ សង្កាត់ និងអង្គការសង្គមស៊ីវិល ៤. គំនិតផ្តូចផ្តើមបង្កើតសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ៥.សមធម៌ និង សមភាព របស់ UNICEF ៦.របាយការណ៍ការងាររបស់គណៈកម្មការ ទាំង៦របស់ស.ជ.ឃ.ស និង៧.គម្រោងនានា របស់ស.ជ.ឃ.ស ។
សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ខេត្តកោះកុង
លើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់
12/16/11
ប្រសាសន៌របស់លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់
ការដោះស្រាយសំណូមពរចំពោះមុខ គឺជាការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការតម្លើងប្រាក់ឧបត្ថម្ភដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងភូមិនៅទូទាំងប្រទេស និងពិសេសការសម្រេចអោយក្រុមប្រឹក្សាឃុំ សង្កាត់មានឯកសណ្ឋាន និងសញ្ញាសក្តិ គឺជាកិត្តិយស និងសេចក្តីថ្លៃថ្នូរសម្រាប់មន្រ្តីនយោបាយមូលដ្ឋាន សក្តិសមជាយុទ្ធជួរមុខនៃសមរភូមិវិមជ្ឈការ
Subscribe to:
Comments (Atom)