12/16/11

ប្រតិភូខេត្តកោះកុងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៧


 

ប្រតិភូខេត្តកោះកុងចំនួន១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាជាតិ ក្រុម​ប្រឹក្សា​ក្រុង ស្រុក លេខាសមាគម និងមន្រ្តី្កកសាងសមត្ថភាពស្ថប័ន បានចូលរួមកិច្ចប្រជុំ​ក្រុមប្រឹក្សាជាតិ​លើក ទី៧ របស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ កាលពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០១១ នៅសណ្ឋាគារ ណាហ្គាវើល រាជធានី​​​ ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃ និងជាប្រធានគ.ជ.អ.ប ។ ក្នុងកិច្ចប្រជុំនេះ ប្រតិភូខេត្តកោះកុង បានស្តាប់បទបង្ហាញ ពិភាក្សា ទស្សនា​វីដេអូខ្លី និងអនុម័ត(ក្រុមប្រឹក្សាជាតិ) ពី៖ ១.របាយការណ៍រីក​ចម្រើន និងរបាយ​ការណ៍​ហិរញ្ញវត្ថុឆ្នាំ​២០១១ របស់ស.ជ.ឃ.ស ២.ផែនការ សកម្មភាពឆ្នាំ២០១២ របស់ស.ជ.ឃ.ស ៣.កម្មវិធីពាន​រង្វាន់​ឃុំ សង្កាត់ និង​អង្គការសង្គម​ស៊ីវិល ៤. គំនិតផ្តូចផ្តើមបង្កើតសមាគមក្រុមប្រឹក្សាថ្នាក់​ក្រោមជាតិ ៥.សមធម៌ និង សមភាព របស់ UNICEF ៦.របាយការណ៍ការងាររបស់គណៈកម្មការ ទាំង៦របស់ស.ជ.ឃ.ស និង៧.គម្រោងនានា របស់ស.ជ.ឃ.ស ។


No comments:

Post a Comment